Saturday, May 30, 2020

Past Simple
Positive: S + v(past tense) +....
         I sang a song last Sunday.
Negative: S + didn't + v (infinitive) +....
          I didn't see you last month.
Question: Did + s + v (infinitive) +....?
          Did you watch television yesterday?
          wh_questions + did + s + v (infinitive) +....?
          What did you do last summer?
Negative question: Didn't + s + v (infinitive) + .....?
                   Didn't you bring this Tv?

Time expression: yesterday, last night, last year, last afternoon ....

Exercises support unit
A.  Put in am/is/are (present) or was/were (past)
a.   Last year she ……………22, so she…………23 now.
b.   Today the weather…………nice, but yesterday it………….very cold.
c.   I………….hungry. Can I have something to eat?
d.   I feel fine this morning but I………….very tired last night.
តែងសេចក្ដី
ប្រធានៈ មានទស្សនៈមួយចែងថាសិល្បៈខ្មែរ ជាសិល្បៈក្នុងគំនិតពិចារណា  ចូរបកស្រាយដោយលើកឧទាហរណ៍បញ្ជាក់។
គម្រោងតែង
លំនាំៈ ជាតិសាសន៍ខ្មែរ មានដើមកំណើតនៅលើទឹកដី ដែលគេហៅបានថា ជាទឹកដី​​​​សុវណ្ណភូមិ ដោយសារសម្បូរទាំងសម្បត្តិធម្មជាតិ ទាំងសម្បត្តិវប្បធម៌។ បើនិយាយ​​​​​​​ពីអាយុកាលវិញ កម្ពុជាក៏មានវ័យចំណាស់មួយនៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យវប្បធម៌ អរិយធម៌ក៍មានវ័យចំណាស់ និងការវិវត្តរីកចម្រើនឥតឈប់ឈរ គ្រប់ផ្នែក គ្រប់វិស័យទៅតាមនោះដែរ។ ទន្ទឹមនឹងនេះជនជាតិខ្មែរយើង ក៏មានទំនៀមទម្លាប់ ជំនឿ សាសនា​...ជាពិសេសសិល្បៈ ដែលបានបង្កប់នូវតម្លៃយ៉ាងសម្បូរបែប ដោយបានផ្សារភ្ជាប់ និងបកស្រាយពីជីវភាព ពីការរស់នៅរបស់មនុស្សខ្មែរតាំងពីកំណកំណើត រហូតមកដល់សព្វថ្ងៃនេះ។ចំណូលៈ ដោយមើលឃើញពីតម្លៃដែលបង្កប់ក្នុងសិល្បៈខ្មែរបែបនេះទើបមានទស្សនៈមួយលើកឡើងថាសិល្បៈខ្មែរ ជាសិល្បៈក្នុងគំនិតពិចារណា
តែងសេចក្ដី
ប្រធានៈ រឿងភូមិតិរ​ច្ឆាន ប៉ូលីស​បា​ននិយាយទៅកាន់សុ​វណ្ណ និងប៊ុតថា “រាជការមិនគិតថាលក់ដាច់ លក់មិនដាច់ ឱ្យតែខុសច្បាប់ត្រូវតែពិន័យ។” តើសម្ដីនេះសមហេតុផលដែរឬទេ?​ចូរពិភាក្សា ដោយលើកយកសង្គមជាក់ស្ដែង និងរឿងនេះមកបញ្ជាក់។
គម្រោងអធិប្បាយ
     សង្គមជាតិនីមួយៗលើលោកយើងនេះ ទោះបីជាតិសាសន៍ណាក៏ដោយក៏មានគោលបំណងមិនខុសគ្នានោះដែរ គឺចង់បានសេចក្ដីសុខ សុភមង្គល ភាពរីកចម្រើន មានសណ្ដាប់ធ្នាប់ល្អ រស់នៅដោយស្មើមុខគ្នា។ ឈរលើគោលបំណងបែបនេះហើយទើបគ្រប់ប្រទេសទាំងអស់បានបង្កើតច្បាប់ទម្លាប់សម្រាប់អនុវត្ត ដើម្បីកំណត់​ព្រំដែនសកម្មភាពមនុស្ស កុំឱ្យធ្វើអ្វីដែលបង្កឱ្យមានភាពល្អក់កករប៉ះពាល់ដល់ការរស់នៅ និងសណ្ដាប់​ធ្នាប់សង្គមផងដែរ។ អាស្រ័យហេតុនេះទើបវណ្ណកម្មលោកឌឹក គាម និងលោកឌឿក អំ បានបង្ហាញពីសកម្មភាពរបស់មន្រ្តីប៉ូលីសក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដាក់ពិន័យចំពោះសុវណ្ណ និងប៊ុតដែលប្រព្រឹត្តខុស ដូចមានសម្ដីបញ្ជាក់ថា “រាជការមិនគិតថាលក់ដាច់ លក់មិនដាច់ ឱ្យតែខុសច្បាប់ត្រូវតែពិន័យ។”

Friday, May 29, 2020

តែងសេចក្ដី
ប្រធានៈ មានទស្សនៈមួយលើកឡើងថា “មនសិការការងារ គឺជាឫសគល់ដែលជួយឱ្យបុគ្គលទទួលបានជោគជ័យលើកិច្ចការផងទាំងពួង”។ ចូរបង្ហាញដោយលើកឧទាហរណ៍បញ្ជាក់។
សេចក្ដីអធិប្បាយ
      មនុស្សម្នាក់ៗរស់បានអាស្រ័យលើការងារ  អាស្រ័យហេតុនេះហើយទើបទាមទារឱ្យបុគ្គលម្នាក់ៗប្រកាន់​​ខ្ជាប់នូវការស្រឡាញ់ យកចិត្តទុកដាក់រាល់កិច្ចការដែលខ្លួនធ្វើ ពោលគឺមនសិការនេះឯង។ បើពុំមានទឹកចិត្តស្រឡាញ់មិនគិតមិនខ្វល់ទេនោះច្បាស់ជាមិនកើតជាការ កើតជាប្រយោជន៍អ្វីនោះឡើយ ប្រាកដជាអន្តរាយអស់មិនខាន។ ដោយមើលឃើញពីហេតុផលដ៏ចាំបាច់បែបនេះហើយទើមានទស្សនៈមួយលើកឡើងថា “មនសិការការងារ គឺជាឫសគល់ដែលជួយឱ្យបុគ្គលទទួលបានជោគជ័យលើកិច្ចការផងទាំងពួង”។